SERVICES

LET’ BE SUPER HERO

Opennet company gathered and started ideas to create a charity program called ′′ LET’S BE SUPER HERO ′′ 🦸🏻 ♂️❤️ In raising funds from Opennet staff to contribute to sponsor poor children in need of situation of Covid-19 and encourage all staff to participate in social work, this is sharing a love for the people around 🙏🏻🙏🏻🙏🏻 ———————— ⁃ Start from ′′ heart and love ′′ a little thin as possible 🤲❤️ ⁃ Collected money, teamwork and work in total by company and contributed to the amount collected X 2…

Read More

ផ្នែកធនធានមនុស្ស ជម្រុញទឹកចិត្តដល់បុគ្គលិកគ្រប់រូប ទៅធ្វើតេស្តសុខភាពប្រសិនបើសង្ស័យថាបានប៉ះពាល់ឬប៉ះប្រយោលជាមួយអ្នកជំងឺកូវីដ-១៩

[English below] ——————————— ភ្នំពេញ៖ ដោយមានការគិតគូរយកចិត្តទុកដាក់និងបារម្ភពីសុខភាពរបស់ប្រធានផ្នែកនិងបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុន ដោយកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ នេះខាងផ្នែកធនធានមនុស្សបានចេញសេចក្ដីប្រកាស ដើម្បីជាការជម្រុញទឹកចិត្តដល់បុគ្គលិកទាំងអស់ដែលបានសង្ស័យថាខ្លួនបានប៉ះពាល់ផ្ទាល់ឬប៉ះប្រយោលជាមួយអ្នកសង្ស័យ ឬអ្នកជំងឺកូវីដ ១៩។សូមប្រញាប់ទៅធ្វើតេស្តសុខភាពឲ្យបានលឿនបំផុត ដើម្បីប្រាកដចិត្តថាអ្នកនិងក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា ទោះបីជាលទ្ធផលធ្វើតេស្តរបស់អ្នកចេញលទ្ធផលអវិជ្ជមានក៏ដោយ តែអ្នកត្រូវបន្តធ្វើការនៅផ្ទះរយៈពេល ២១ ថ្ងៃបន្ថែម ដើម្បីការពារខ្លួនអ្នកនិងមនុស្សជុំវិញខ្លួន ជៀសឆ្ងាយពីជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។ សូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានជាប់ជានិច្ចផងដែរ៕ Phnom Penh: With the concern for staff health of all department in the company, on May 13, 2021, the Human Resources Department issued an announcement to encourage all staff. If they suspected of direct or indirect contact with a suspected case or COVID-19 patient. please get tested as soon as possible, to make sure you and your family are safe. It should also be remembered…

Read More

សាខាខេត្តបាត់ដំបង ប្រារព្វខួប ៨ ឆ្នាំ អបអរការទទួលបានភាពជោគជ័យយ៉ាងធំធេងកន្លងមកនេះ 🥳🎉🎊

[English Below] ——————— បាត់ដំបង៖ ចាប់ពីថ្ងៃដំបូងក្នុងការបើកដំណើរការក្រុមហ៊ុន Opennet សាខាខេត្តបាត់ដំបង យើងសង្កេតឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ ដែលសាខាខេត្តបាត់ដំបងបានបង្កើតឡើងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវាកម្មយ៉ាងមានទំនុកចិត្តជូនដល់អតិថិជនទូទាំងខេត្តបាត់ដំបង។ ភាពជោគជ័យយ៉ាងធំធេងនេះគឺបានមកពីកត្តាចូលរួមចំណែក យ៉ាងសំខាន់របស់បុគ្គលិកគ្រប់រូបនិងគ្រប់ផ្នែកនៅសាខាខេត្តបាត់ដំបង រួមទាំងបុគ្គលិកមួយចំនួនដែលមានវត្តមានជាមួយក្រុមហ៊ុននិងជាសសរគ្រឹះយ៉ាងរឹងមាំ ចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមកទល់ពេលនេះ រហូតដល់សម្រេចបានលទ្ធផលយ៉ាងធំធេងជាច្រើនបន្តបន្ទាប់។ នៅក្នុងឱកាសខួបគម្រប់ ៨ ឆ្នាំនេះផងដែរ ក្រុមហ៊ុន Opennet សាខាខេត្តបាត់ដំបងនិងបន្តប្ដេជ្ញានាំយកនូវសេវាកម្មថ្មីៗជូនដល់អតិថិជនបន្ថែមទៀត ដើម្បីឲ្យសមស្របតាមចក្ខុវិស័យនិងពាក្យស្លោករបស់ក្រុមហ៊ុន “សេវាកម្មល្អនិងស្នាមញញឹមបាយ័ន”៕ ——————— Battambang: From the first day of launching Opennet Battambang Branch, we have seen significant progress over the last 8 years, which Battambang Branch was established on May 15, 2013. And has played an important role in providing services with confidence to customers throughout Battambang Province. This great success is due to the significant contribution of all employees and all departments in…

Read More

ថ្នាក់ដឹកនាំអំពាវនាវឲ្យបុគ្គលិកដែលធ្វើការនៅ Office ត្រូវអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារជាដាច់ខាត 🙅‍♀️😷

[English Below] ——————— ដោយសារតែស្ថានភាពមិនទាន់ធូរស្រាលនិងត្រលប់មកដូចដើមវិញ ដូច្នេះខាងថ្នាក់លើ សូមអំពាវនាវដល់បុគ្គលិកទាំងអស់ សូមចូលរួមការពារ ទប់ស្កាត់និងបង្ការពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ កុំ ៣ ការពារ”។ 👉 ក្នុងកំឡុងពេលធ្វើការក្នុងក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់និងរបាំងការពារមុខជាប់ជានិច្ច 😷😷 👉 ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុលនិងជែលលាងដៃ 💦🧼 👉 ត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមរក្សាគម្លាតសុវត្ថិភាព 🙅‍♀️⛔️ យើងទាំងអស់គ្នាកំពុងឆ្លងកាត់បញ្ហានេះជាមួយគ្នា មិនយូរទេយើងរួបរួមគ្នាយកឈ្នះជំងឺនេះឲ្យបាន៕ ——————— As the situation has not improved and returned to normal yet, the leadership calls on all staff to participate in preventing the spread of COVID-19 by following the instructions of the Ministry of Health and measures “3 Don’t and 3 protection” 👉 During working in the company, all staff must always wear mask and face shield 😷😷 👉 Wash your hands often…

Read More

[បុគ្គលិកផ្នែកជាង ៥ រូបដែលទទួលបានពិន្ទុ CEM ពេញពីអតិថិជននៅក្នុងខែមេសា 👷🏻‍♂️✅💯]

[English Below] ——————— ភ្នំពេញ៖ CEM គឺជាការផ្ដល់ពិន្ទុដែលបុគ្គលិកខាងផ្នែកជាងទទួលបានពីអតិថិជនក្នុងការផ្ដល់ជូននូវសេវាកម្មដែលពួកគាត់ពេញចិត្តពីខាងក្រុមហ៊ុន។ ផ្អែកតាមចក្ខុវិស័យរបស់ក្រុមហ៊ុន Opennet គឺចង់ផ្ដោតលើការថែទាំអតិថិជន ដោយផ្ដល់នូវភាពទុកចិត្ត សេវាកម្មល្អ និងស្នាមញញឹមដោយយោងតាមពាក្យស្លោក «សេវាកម្មល្អនិងស្នាមញញឹមបាយ័ន»។ ជាក់ស្ដែង នៅក្នុងខែមេសានេះ បុគ្គលិកផ្នែកជាងចំនួន ៥ រូបមកពីសាខាភ្នំពេញ,សាខាខេត្តបន្ទាយមានជ័យ និងសាខាខេត្តបាត់ដំបង ដែលទទួលបានពិន្ទុពេញចំនួន ៥ពិន្ទុ ពីការវាយតម្លៃនិងផ្ដល់ពិន្ទុជូនពីអតិថិជន ដែលពួកគាត់ទាំង ៥ រូបបានខិតខំបំពេញការងារនិង អនុវត្តតាមបទដ្ឋានការងារ ក្នុងការលើកកម្ពស់តំលៃនៃបុគ្គលិកបច្ចេកទេសផ្នែកជាង ដែលកាន់តែធ្វើអោយអតិថិជនមានការពេញចិត្តក្នុងការប្រើប្រាស់កាន់តែខ្លាំងឡើងបន្ថែមទៀត៕ ——————— Phnom Penh: CEM is an evaluation from customers for technical staff who provide best services to their customers. Based on Opennet’s vision, we want to focus on customer care by providing trust, quality, good service and hospitality, according to the slogan «The Best Services and The Bayon Smile». In fact, this April, 5 technical staffs from Phnom Penh, Banteay Meanchey and…

Read More