ផ្នែកធនធានមនុស្ស ជម្រុញទឹកចិត្តដល់បុគ្គលិកគ្រប់រូប ទៅធ្វើតេស្តសុខភាពប្រសិនបើសង្ស័យថាបានប៉ះពាល់ឬប៉ះប្រយោលជាមួយអ្នកជំងឺកូវីដ-១៩

[English below]

———————————

ភ្នំពេញ៖ ដោយមានការគិតគូរយកចិត្តទុកដាក់និងបារម្ភពីសុខភាពរបស់ប្រធានផ្នែកនិងបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុន ដោយកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ នេះខាងផ្នែកធនធានមនុស្សបានចេញសេចក្ដីប្រកាស ដើម្បីជាការជម្រុញទឹកចិត្តដល់បុគ្គលិកទាំងអស់ដែលបានសង្ស័យថាខ្លួនបានប៉ះពាល់ផ្ទាល់ឬប៉ះប្រយោលជាមួយអ្នកសង្ស័យ ឬអ្នកជំងឺកូវីដ ១៩។សូមប្រញាប់ទៅធ្វើតេស្តសុខភាពឲ្យបានលឿនបំផុត ដើម្បីប្រាកដចិត្តថាអ្នកនិងក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ទោះបីជាលទ្ធផលធ្វើតេស្តរបស់អ្នកចេញលទ្ធផលអវិជ្ជមានក៏ដោយ តែអ្នកត្រូវបន្តធ្វើការនៅផ្ទះរយៈពេល ២១ ថ្ងៃបន្ថែម ដើម្បីការពារខ្លួនអ្នកនិងមនុស្សជុំវិញខ្លួន ជៀសឆ្ងាយពីជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។ សូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានជាប់ជានិច្ចផងដែរ៕

Phnom Penh: With the concern for staff health of all department in the company, on May 13, 2021, the Human Resources Department issued an announcement to encourage all staff. If they suspected of direct or indirect contact with a suspected case or COVID-19 patient. please get tested as soon as possible, to make sure you and your family are safe.

It should also be remembered that even if your test result is negative, you need to continue working from home for an additional 21 days to protect yourself and those around you from this pandemic. Please continue to participate in the implementation of the “3 Don’t and 3 Protection” according to the instructions of the Royal Government.

____________________________________________________

#Opennetnews #Covidprevention #Staysafe

Related posts