សាខាខេត្តបាត់ដំបង ប្រារព្វខួប ៨ ឆ្នាំ អបអរការទទួលបានភាពជោគជ័យយ៉ាងធំធេងកន្លងមកនេះ 🥳🎉🎊

[English Below]
———————

បាត់ដំបង៖ ចាប់ពីថ្ងៃដំបូងក្នុងការបើកដំណើរការក្រុមហ៊ុន Opennet សាខាខេត្តបាត់ដំបង យើងសង្កេតឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ ដែលសាខាខេត្តបាត់ដំបងបានបង្កើតឡើងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវាកម្មយ៉ាងមានទំនុកចិត្តជូនដល់អតិថិជនទូទាំងខេត្តបាត់ដំបង។

ភាពជោគជ័យយ៉ាងធំធេងនេះគឺបានមកពីកត្តាចូលរួមចំណែក យ៉ាងសំខាន់របស់បុគ្គលិកគ្រប់រូបនិងគ្រប់ផ្នែកនៅសាខាខេត្តបាត់ដំបង រួមទាំងបុគ្គលិកមួយចំនួនដែលមានវត្តមានជាមួយក្រុមហ៊ុននិងជាសសរគ្រឹះយ៉ាងរឹងមាំ ចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមកទល់ពេលនេះ រហូតដល់សម្រេចបានលទ្ធផលយ៉ាងធំធេងជាច្រើនបន្តបន្ទាប់។

នៅក្នុងឱកាសខួបគម្រប់ ៨ ឆ្នាំនេះផងដែរ ក្រុមហ៊ុន Opennet សាខាខេត្តបាត់ដំបងនិងបន្តប្ដេជ្ញានាំយកនូវសេវាកម្មថ្មីៗជូនដល់អតិថិជនបន្ថែមទៀត ដើម្បីឲ្យសមស្របតាមចក្ខុវិស័យនិងពាក្យស្លោករបស់ក្រុមហ៊ុន “សេវាកម្មល្អនិងស្នាមញញឹមបាយ័ន”៕
———————

Battambang: From the first day of launching Opennet Battambang Branch, we have seen significant progress over the last 8 years, which Battambang Branch was established on May 15, 2013. And has played an important role in providing services with confidence to customers throughout Battambang Province.

This great success is due to the significant contribution of all employees and all departments in the Battambang branch, including some employees who have been present with the company and a solid foundation from the first day until now to achieve great results.

On the occasion of the 8th anniversaries, Opennet Battambang Branch will continue to bring new services to more customers to suit the vision and slogan of the company “The Best Service and The Bayon Smile”.
#Opennet #OpennetNews #8thAnniversary #BattambangBranch

Related posts