[👷🏻‍♂️👷🏻‍♂️ សុំសរសើរ!! ក្រុមហ៊ុន Opennet សាខាក្រុងបាត់ដំបង ចុះប្រតិបត្តិការតំឡើងប្រព័ន្ធអ៊ីនធើណេតដោយឥតគិតថ្លៃ ជូនក្រុមគ្រូពេទ្យក្នុងយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងជូនពលរដ្ឋ ☢️👨🏻‍⚕️💉]

[English Below] —————- បាត់ដំបង៖ ស្ថិតក្នុងកាលះទេសះរួបរួមគ្នា ក្រុមហ៊ុន Opennet បានចូលរួមចំណែកជាផ្នែកមួយក្នុងការផ្គត់ផ្គង់បណ្ដាញប្រព័ន្ធអ៊ីនធើណេត ក្នុងយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងចំពោះពលរដ្ឋនៅទូទាំងក្រុងបាត់ដំបងដែលកំពុងមមាញឹកនិងដុតដៃដុតជើងយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូពេទ្យ ដើម្បីបង្កើតប្រព័ន្ធភាពស៉ាំក្នុងការប្រយុទ្ធជំងឺផ្លូវដង្ហើមកូវីដ-១៩។ ជាក់ស្ដែង ដោយបានមើលឃើញពីតម្រូវការប្រើប្រាស់ចាំបាច់របស់ក្រុមគ្រូពេទ្យ កំឡុងពេលប្រតិបត្តិការការងារ ជាមួយការប្រើប្រាស់ប្រព័ន្ធស្រង់ព័ត៌មានរបស់ ប្រជាពលរដ្ឋដែលអញ្ចើញមកទទួលការចាក់វ៉ាក់សាំង ក្រុមការងារ Opennet សាខាក្រុងបាត់ដំបងបានចុះទៅដំឡើងនិងរត់ប្រព័ន្ធខ្សែអ៊ីនធើណេតដោយឥតគិតថ្លៃ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ក្រុមគ្រូពេទ្យ ដែលមានទីតាំងស្ថិតនៅក្នុងបុរីរំចេក ភូមិរំចេក សង្កាត់រតនះ ក្រុងបាត់ដំបង និងបានផ្ដល់ជូនឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១។ ស្មារតីនៃការចូលរួមនេះ បានបង្ហាញពីភាពសកម្មរបស់ក្រុមហ៊ុន Opennet សាខាក្រុងបាត់ដំបង ដែលបានចូលរួម ក្នុងការជួយពន្លឿនការងាររបស់ក្រុមគ្រូពេទ្យជួរមុខ និងជាទឹកចិត្តសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដ៏លំបាកនេះ៕ *** Battambang: Under the consolidated circumstances, Opennet company has contributed as part of the internet network supplies in boosting vaccination campaign to all commoners in entire Battambang City by enthusiastic teams of doctors who roll their sleeves and work tirelessly to develop immunity system to fight against the respiratory disease, Covid-19. Obviously, having witness the needs…

Read More