ថ្នាក់ដឹកនាំអំពាវនាវឲ្យបុគ្គលិកដែលធ្វើការនៅ Office ត្រូវអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារជាដាច់ខាត 🙅‍♀️😷

[English Below] ——————— ដោយសារតែស្ថានភាពមិនទាន់ធូរស្រាលនិងត្រលប់មកដូចដើមវិញ ដូច្នេះខាងថ្នាក់លើ សូមអំពាវនាវដល់បុគ្គលិកទាំងអស់ សូមចូលរួមការពារ ទប់ស្កាត់និងបង្ការពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ កុំ ៣ ការពារ”។ 👉 ក្នុងកំឡុងពេលធ្វើការក្នុងក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់និងរបាំងការពារមុខជាប់ជានិច្ច 😷😷 👉 ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាកុលនិងជែលលាងដៃ 💦🧼 👉 ត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមរក្សាគម្លាតសុវត្ថិភាព 🙅‍♀️⛔️ យើងទាំងអស់គ្នាកំពុងឆ្លងកាត់បញ្ហានេះជាមួយគ្នា មិនយូរទេយើងរួបរួមគ្នាយកឈ្នះជំងឺនេះឲ្យបាន៕ ——————— As the situation has not improved and returned to normal yet, the leadership calls on all staff to participate in preventing the spread of COVID-19 by following the instructions of the Ministry of Health and measures “3 Don’t and 3 protection” 👉 During working in the company, all staff must always wear mask and face shield 😷😷 👉 Wash your hands often…

Read More

[បុគ្គលិកផ្នែកជាង ៥ រូបដែលទទួលបានពិន្ទុ CEM ពេញពីអតិថិជននៅក្នុងខែមេសា 👷🏻‍♂️✅💯]

[English Below] ——————— ភ្នំពេញ៖ CEM គឺជាការផ្ដល់ពិន្ទុដែលបុគ្គលិកខាងផ្នែកជាងទទួលបានពីអតិថិជនក្នុងការផ្ដល់ជូននូវសេវាកម្មដែលពួកគាត់ពេញចិត្តពីខាងក្រុមហ៊ុន។ ផ្អែកតាមចក្ខុវិស័យរបស់ក្រុមហ៊ុន Opennet គឺចង់ផ្ដោតលើការថែទាំអតិថិជន ដោយផ្ដល់នូវភាពទុកចិត្ត សេវាកម្មល្អ និងស្នាមញញឹមដោយយោងតាមពាក្យស្លោក «សេវាកម្មល្អនិងស្នាមញញឹមបាយ័ន»។ ជាក់ស្ដែង នៅក្នុងខែមេសានេះ បុគ្គលិកផ្នែកជាងចំនួន ៥ រូបមកពីសាខាភ្នំពេញ,សាខាខេត្តបន្ទាយមានជ័យ និងសាខាខេត្តបាត់ដំបង ដែលទទួលបានពិន្ទុពេញចំនួន ៥ពិន្ទុ ពីការវាយតម្លៃនិងផ្ដល់ពិន្ទុជូនពីអតិថិជន ដែលពួកគាត់ទាំង ៥ រូបបានខិតខំបំពេញការងារនិង អនុវត្តតាមបទដ្ឋានការងារ ក្នុងការលើកកម្ពស់តំលៃនៃបុគ្គលិកបច្ចេកទេសផ្នែកជាង ដែលកាន់តែធ្វើអោយអតិថិជនមានការពេញចិត្តក្នុងការប្រើប្រាស់កាន់តែខ្លាំងឡើងបន្ថែមទៀត៕ ——————— Phnom Penh: CEM is an evaluation from customers for technical staff who provide best services to their customers. Based on Opennet’s vision, we want to focus on customer care by providing trust, quality, good service and hospitality, according to the slogan «The Best Services and The Bayon Smile». In fact, this April, 5 technical staffs from Phnom Penh, Banteay Meanchey and…

Read More

ទម្លាប់សំខាន់ៗប្រចាំថ្ងៃមួយចំនួនក្នុងការជួយឲ្យបុគ្គលិកធ្វើការពីផ្ទះ

👉 ទម្លាប់សំខាន់ៗប្រចាំថ្ងៃមួយចំនួនក្នុងការជួយឲ្យបុគ្គលិកធ្វើការពីផ្ទះ មានលទ្ធផលល្អ សម្រេចគោលដៅ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ទាំងអស់គ្នា 👩🏻‍💻🏠❤️ 👉 A better and effective daily routine for staff to work from home to achieve best target for our company together 👩🏻‍💻🏠❤️ #Opennet #OpennetNews #WorkFromHome #StaySafe

Read More

ក្រុមហ៊ុន Opennet បានសម្រេចបន្តកុងត្រាថ្មីបន្ថែមរយៈពេល ១ ឆ្នាំជាមួយទូតសុឆន្ទះ Miss Bayon Smile ទាំង ៣ រូប 👸🏻🥰❤️] [English Below]

ក្រុមហ៊ុន Opennet និងទូតសុឆន្ទះ Miss Bayon Smile ទាំង ៣ រូបរួមមានកញ្ញា ហង្ស មករា, កញ្ញា សុខ រតនា និងកញ្ញា ហឿន រស្មី បានព្រមព្រៀងគ្នាក្នុងការសម្រេចបន្តកុងត្រាថ្មីរយៈពេល ១ ឆ្នាំបន្ថែមទៀត ដើម្បីបន្តធ្វើជាអ្នកតំណាងផ្សព្វផ្សាយនិងបន្តសកម្មភាពកម្មវិធីផ្សេងៗប្រចាំក្រុមហ៊ុន។ ក្នុងនាមជាអ្នកតំណាងផ្សព្វផ្សាយ ប្រចាំក្រុមហ៊ុន បេក្ខនារីទាំង ៣ រូបសន្យាថានឹងបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយ អំពីផលិតផលនិងសេវាកម្មដែលមានទំនុកចិត្តនិងគុណភាពខ្ពស់របស់ក្រុមហ៊ុន ជូនដល់អតិថិជន ឲ្យកាន់តែច្រើននិងទូលំទូលាយជាងមុនបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា កុងត្រាចាស់របស់ទូតសុឆន្ទះទាំង ៣ រូបគឺបានផុតសុពលភាពកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ កន្លងផុតទៅកាលពីពេលថ្មីៗនេះ៕ ——————— Opennet Company and the three Miss Bayon Smile Brand Ambassadors, including Miss Hang Makara, Miss Sok Ratana and Miss Hoeun Raksmey, have agreed to extend their contract one more year to continue act as representatives and other program activities for the company. As the company’s advertising presenter, the three beautiful candidates to…

Read More

[ក្រុមហ៊ុន Opennet ឧបត្ថម្ភអំណោយមួយចំនួនជូនដល់សមត្ថកិច្ចការពារតាមគោលដៅបិទខ្ទប់ក្នុងរាជធានីភ្នំពេញ 🙆🏻‍♀️👮🏻‍♂️❤️]

[English Below] ——————————– ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរនិងបិទខ្ទប់ភូមិសាស្រ្តមួយចំនួនក្នុងប្រទេសក្តី ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅគឺនៅតែបន្តនូវវិធានការបិទខ្ទប់ភូមិសាស្រ្តរយៈពេល៧ថ្ងៃបន្ថែមទៀតរហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១។ ដោយបានមើលឃើញពីភាពលះបង់ដ៏ខ្លាំងក្លាពីកងកម្លាំងសមត្ថកិច្ច ជាមួយនិងក្តីគោរពអាណិតស្រឡាញ់ ដល់បងៗកងកម្លាំងដែលកំពុងឈរជើងការពារ តាមតំបន់បិទខ្ទប់នីមួយៗដូចជា ផ្លូវម៉ៅសេទុង, ផ្លូវមុន្នីវង្សនិងតាមផ្លូវមួយចំនួនទៀតក្នុងរាជធានីភ្នំពេញដែលសរុប ៣០ កន្លែងតាមរយៈការចុះសួរសុខទុក្ខរបស់ក្រុមការងារ Opennet។ រូបភាពខាងក្រោមនេះជាសកម្មភាពរបស់ក្រុមការងារ Opennet បានរៀបចំអំណោយមួយចំនួនរួមមាន ទឹកសុទ្ធចំនួន២កេស មី១ កេស និងនំបុ័ងចែកជូនដល់បងៗសមត្ថកិច្ចដែលកំពុងការពារតាមតំបន់បិទខ្ទប់នីមួយៗក្នុងរាជធានីភ្នំពេញ៕ ——————————– Phnom Penh: Although the Royal Government has issued a decision to end the travel ban for some lockdown areas throughout the country, but for Phnom Penh and Takhmao is still to continue the lockdown measure for another 7 days till May 5 2021. As we witness the strong dedication of the police force with respect and compassion who are standing guard in each lockdown…

Read More